មជ្ឈមណ្ឌល​វិបស្សនា​កម្ពុជា «ធម្មកម្ពុជា»

​«ធម្មកម្ពុជា» ដែល​មាន​ន័យថា ​«ធម៌​នៅ​កម្ពុជា» ស្ថិត​ក្នុង​ភូមិរលួស ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ព្រះរាជាណាចក្រ​កម្ពុជា។ មជ្ឈមណ្ឌល​នេះ​ស្ថិត​ក្នុង​ជនបទ​ដែល​មាន​ចម្ងាយ​ប្រមាណ ១១២គ.ម ពី​រាជធានី​ភ្នំពេញ ឬ ប្រហែល ២០គ.ម ភាគពាយព្យ​ក្រុង​កំពង់ចាម។

មជ្ឈមណ្ឌល​កាលពីដើមឡើយជាមជ្ឈមណ្ឌល​វិបស្សនា​ដំបូង​បំផុត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដែល​បាន​បង្កើត​ឡើង​ដំបូង​នា​ពាក់កណ្ដាល​ទសវត្ស​រ៍ឆ្នាំ ១៩៩០ ក្នុង​ខេត្ត​កំពត ហើយ​បានផ្លាស់ប្ដូរ​ទីតាំង​របស់​ខ្លួនមក​ខេត្ត​កំពង់ចាម​នេះ។ មជ្ឈមណ្ឌល​ធម្មកម្ពុជានៅ​ខេត្តកំពង់ចាម បាន​បើក​វគ្គសិក្សា​ដំបូង​ក្នុងឆ្នាំ ២០១៥។

សព្វថ្ងៃ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ, សតិបដ្ឋាន និង វគ្គកុមារ។

 

អាសយដ្ឋាន៖ ភូមិរលួស, ផ្លូវជាតិ​លេខ ៧១, កំពង់ចាម, កម្ពុជា
ទូរសព្ទ៖ ០៧៧ ២៣៣ ៧៤៧
អ៊ីមែល៖ [email protected]
វិបសៃ៖ www.kamboja.dhamma.org