សិស្សត្រូវតែដាក់ពាក្យសុំកន្លែងមួយនៅក្នុងវគ្គសិក្សាដែលពួកគេចង់ចូលរួម។
វគ្គសិក្សានឹងចាប់ផ្ដើមនៅពេលព្រលប់ថ្ងៃដំបូងលើតារាងពេលនៃវគ្គសិក្សា ហើយបញ្ចប់នៅព្រឹកព្រហាមនៃថ្ងៃចុងក្រោយលើតារាងពេល។
ដើម្បីស្នើសុំចូលរួមវគ្គសិក្សាមួយ សូមចុចលើតំណខាងក្រោម។
1. សូមអានដោយយកចិត្តទុកដាក់នូវសេចក្តីណែនាំអំពីបច្ចេកទេស និង ច្បាប់វិន័យ ដែលអ្នកនឹងត្រូវបានស្នើសុំឲ្យគោរពតាម ក្នុងអំឡុងពេលនៃវគ្គសិក្សារបស់អ្នក។
2. សូមបំពេញគ្រប់ផ្នែកទាំងអស់នៃទម្រង់បែបបទពាក្យសុំនេះឲ្យបានពេញលេញទាំងស្រុង ហើយប្រគល់វា។ អ្នកត្រូវការពាក្យសុំមួយដើម្បីចុះបញ្ជីសម្រាប់គ្រប់វគ្គសិក្សាទាំងអស់។
3. សូមរង់ចាំការជូនដំណឹង។ ការឆ្លើយតបទាំងអស់នឹងធ្វើឡើងតាមអ៊ីមែល បើអ្នកផ្តល់អាសយដ្ឋានអ៊ីមែលក្នុងពាក្យសុំរបស់អ្នក។ វាអាចត្រូវការដល់ទៅពីរសប្ដាហ៍ ទើបទទួលការជូនដំណឹង។
4. បើពាក្យសុំរបស់អ្នកត្រូវបានយល់ព្រមទទួល នោះយើងតម្រូវឲ្យអ្នកបញ្ជាក់ថា អ្នកនឹងចូលរួម ដើម្បីធានាឲ្យមានកន្លែងរបស់អ្នកក្នុងវគ្គសិក្សា។
ដើម្បីស្នើសុំចូលរួមវគ្គសិក្សាមួយ សូមចុច ទីនេះ។