ការធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​វិបស្សនាធម្មកម្ពុជា

ពី​ភ្នំពេញ៖

ឡានប៊ើស និង/ឬ រថយន្ត​ទេសចរណ៍​នឹង​ជូន​អ្នក​ទៅ​ដល់​មជ្ឈមណ្ឌល​ធម្មកម្ពុជា​ដោយ​ផ្ទាល់។ សូម​ទាក់ទង​កក់​កន្លែង​តាម​លេខ ០៧៧ ២៣៣ ៧៤៧។

បើ​អ្នក​ចង់​ធ្វើ​ដំណើរដោយ​ខ្លួនឯង​ទៅ​មជ្ឈមណ្ឌល​ធម្មកម្ពុជា សូម​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ ៦ រួច​ប្ដូរ​ទៅ​ផ្លូវ​ជាតិ​លេខ ៧ នៅ​ស្គន់។ នៅពេល​ទៅ​ដល់​រង្វង់​មូល​ត្រើង (គីឡូម៉ែត្រ​ទី ១០៦) សូម​បត់​ឆ្វេង រួច​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៧១។ ប្រហែល ៦គ.ម ពី​រង្វង់មូលត្រើង អ្នក​នឹង​ឃើញ​ស្លាកសញ្ញា​មជ្ឈមណ្ឌល​ធម្មកម្ពុជា​នៅ​ខាងឆ្វេង​ដៃ រួចបត់ឆ្វេង​តាម​ស្លាកសញ្ញា​បង្ហាញ​ ហើយ​បន្ត​ធ្វើដំណើរ​តាម​ផ្លូវលំ​តូច​នោះ​ប្រហែល ១គ.ម ទៀត អ្នក​នឹង​ឃើញ​មជ្ឈមណ្ឌល។

ពី​កំពង់ចាម៖

សូម​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៧ ទិសដៅ​មក​ភ្នំពេញ។ នៅពេល​ទៅ​ដល់​រង្វង់​មូល​ត្រើង (ប្រហែល ១៤គ.ម ពី​ក្រុងកំពង់ចាម) សូម​បត់​ស្ដាំ រួច​ធ្វើ​ដំណើរតាម​ផ្លូវជាតិ​លេខ ៧១។ ប្រហែល ៦គ.ម ពី​រង្វង់មូលត្រើង អ្នក​នឹង​ឃើញ​ស្លាកសញ្ញា​មជ្ឈមណ្ឌល​ធម្មកម្ពុជា​នៅ​ខាងឆ្វេង​ដៃ រួចបត់ឆ្វេង​តាម​ស្លាកសញ្ញា​បង្ហាញ​ ហើយ​បន្ត​ធ្វើដំណើរ​តាម​ផ្លូវលំ​តូច​នោះ​ប្រហែល ១គ.ម ទៀត អ្នក​នឹង​ឃើញ​មជ្ឈមណ្ឌល។